បងប្អូនយើងអាចមានចម្ងល់ថា តើការដំឡើងពន្ធរបស់លោកប្រធានាធិបតី ត្រាំ មានផលប៉ះពាល់ខ្លាំងដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋយើងដែរឬទេ?

 អន្តរជាតិ
 ០៣ មេសា ២០២៥
 53
ជាការពិតអាចមានផលប៉ះពាលខ្លះ ប៉ុន្តែយើងអាចគ្រប់គ្រងបាន។ ហើយខ្ញុំសូមជម្រាបថា៖ ទី១៖ ការដាក់ពន្ធនេះជាការដាក់ទូទាំងពិភពលោក គ្រាន់តែដាក់ក្នុងអាត្រាខុសគ្នា អាស្រ័យទោះលើជញ្ជីងពាណិជ្ជកម្មរវាងអាមេរិក និងប្រទសនីមួយៗតែប៉ុណ្ណោះ។ ការដំឡើងពន្ធនេះ មិនមែនដោយសសារកត្តានយោបាយ ឬដោយសារតែពួកប្រឆាំងវាអំពាវនាវឱ្យដាក់ទណ្ឌកម្មលើកម្ពុជាអីនោះទេ។ ទី២៖ កន្លងទៅកម្ពុជាក៏មានការបង់ពន្ធដែរ មិនមែនអត់បង់ពន្ធទាំងស្រុង តាមប្រពន្ធ GSP នោះទេ។ លោកប្រធានាធិបតីត្រាំក៏បានដំឡើងពន្ធ ៤៦% លើប្រទេសវៀតណាម និងដំឡើងពន្ធលើប្រទេសបង់ក្លាដេសក្នុងអាត្រាមួយខ្ពស់ផងដែរ។។  អញ្ចឹងវាមិនបង្កឱ្យមានការលម្អៀងខ្លាំងលើថ្លៃដើមផលិតនៅកម្ពុជា ធៀបនឹងប្រទេសដទៃដែលជាដៃគូប្រជែងយើងនោះទេ។ ទី៣៖ សម្រាប់ឆ្នាំ២០២៥នេះ ផលប៉ះពាល់គឺមិនមាននោះទេ ដោយសារការបញ្ជាទិញសម្រាប់វិស័យកាត់ដែរ គឺមានមុនពេលដែលពន្ធត្រូវបានដាក់ ហើយការដាក់ពន្ធនេះគឺមិនមែនដាក់តែលើកម្ពុជានោះទេ គឺដាក់គ្រប់ប្រទេសដែលនាំចេញសម្លៀកបំពាក់។ ប្រសិនជាគេលុបចោលការបញ្ជាទិញ គេក៏ត្រូវបង់ការពិន័យនៃការលុបចោល ដែលចំណាយដើមទុនច្រើនជាងថ្លៃបង់ពន្ធ។ ចំណែកវិស័យស្បែកជើង ការបញ្ជាទិញគឺភាគច្រើនគឺដាក់ ៣ឆ្នាំ ជាប់គ្នា។ ដូច្នេះការបញ្ជាទិញឆ្នាំនេះ គឺសម្រាប់ឆ្នាំ២០២៦ និង ២០២៧ផងដែរ។ ប៉ុន្តែឆ្នាំ២០២៧ អាចមានការបញ្ហាប្រឈមខ្លះ ប្រសិនជាស្ថានភាពពន្ធនេះមានការបន្ធូរបន្ថយចំពោះប្រទេសគេ ប៉ុន្តែមិនមានការបន្ធូរបន្ថយសម្រាប់កម្ពុជាយើង។ ទី៤៖ ការនាំចេញរបស់យើងក្នុងរយៈពេល ៥ឆ្នាំ ជាប់ៗគ្នានេះ គឺទៅអឺរ៉ុប ច្រើនជាងអាម៉េរិក។ យើងមានលទ្ធភាពពង្រីកទីផ្សារអ៊ឺរ៉ុបបន្ថែមទៀត។ ទី៥៖ ប្រទេសបង់ក្លាដេស ប្រទេសមីយ៉ាន់ម៉ា ដែលធ្លាប់តែជាដៃគូរប្រជែងធំ ហើយនាំចេញផលិតផលទៅអាម៉េរិកច្រើន ក៏នៅមានបញ្ហាផ្ទៃក្នុងរបស់ខ្លួន។ ហេតុនេះ យើងវាយតម្លៃថាការដំឡើងពន្ធនេះវាមិនប៉ះពាល់ ១០០% សម្រាប់វិស័យនាំចេញរបស់យើងនោះទេ។ យើងនឹងបន្តធ្វើការជាមួយអាមេរិក និងបង្កើតឱ្យមានបរិយាកាសវិនិយោគកាន់តែប្រសើរថែមទៀត ដើម្បីរក្សាឧត្តមភាពផលិកម្មរបស់យើង។ សូមបងប្អូនជ្រាប និងកុំមានការយល់ច្រឡំ ឬយល់ខុស តាមការបំភ័យរបស់ក្រុមប្រឆាំង។

អត្ថបទដោយ៖ cambodia-nation-media