ជំនន់ទឹកភ្លៀងយ៉ាងគំហុកជន់លិចខេត្តឡាំប៉ាង ប្រទេសថៃ

 អន្តរជាតិ
 ២៩ ឧសភា ២០២៦
 39

ជំនន់ទឹកភ្លៀងយ៉ាងគំហុកដែលហូរធ្លាក់ពីភ្នំដយឃុនតាន់ (Doi Khun Tan) បានវាយប្រហារស្រុកហាងឆាត (Hang Chat) ក្នុងខេត្តឡាំប៉ាង ប្រទេសថៃ នៅព្រឹកថ្ងៃសុក្រ នេះ ដោយបង្កឱ្យមានការលិចលង់យ៉ាងខ្លាំងដល់លំនៅឋាន សាលារៀន ផ្សារ វត្តអារាម និងផ្លូវថ្នល់សំខាន់ៗ។ គ្រោះមហន្តរាយនេះបានជះឥទ្ធិពល និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ២០០ គ្រួសារ។


ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋក្នុងតំបន់បានសម្តែងការមិនពេញចិត្ត និងរអ៊ូរទាំថា គ្រោះទឹកជំនន់ដ៏រ៉ាំរ៉ៃនេះតែងតែកើតឡើងជារៀងរាល់ឆ្នាំ បើទោះបីជាមានការសន្យាម្តងហើយម្តងទៀតពីសំណាក់អាជ្ញាធរថៃ ក្នុងការចុះដោះស្រាយបញ្ហានេះក៏ដោយ។

អត្ថបទដោយ៖ cambodia-nation-media