កងទ័ពចិន និងអាមេរិក បានជួបគ្នានៅកោះហាវ៉ៃ ដោយសង្កត់ធ្ងន់លើការប្រាស្រ័យទាក់ទងគ្នា
ដោយ៖ហៀក ឆក(William) ប្រែសម្រួលពី Reuter
ការប្រជុំក្រុមការងារនៃកិច្ចព្រមព្រៀងពិគ្រោះយោបល់លើកិច្ចការសមុទ្រយោធា (MMCA) រវាងកងទ័ពសហរដ្ឋអាមេរិក និងកងទ័ពចិន បានប្រព្រឹត្តទៅនៅកោះហាវ៉ៃ ដោយបានចាប់ពីថ្ងៃទី២៨ ដល់ ២៩ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការដែលចេញផ្សាយដោយកងទ័ពជើងទឹកចិន កិច្ចពិភាក្សានេះត្រូវបានពិពណ៌នាថាមានលក្ខណៈ «ស្មោះត្រង់ និងស្ថាបនា» ដោយភាគីទាំងពីរបានផ្តោតលើការយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិធានការជាក់ស្តែង ដើម្បីលើកកម្ពស់សុវត្ថិភាពប្រតិបត្តិការ និងការប្រាស្រ័យទាក់ទងគ្នានៅក្នុងដែនទឹក និងដែនអាកាសអន្តរជាតិ។
កងទ័ពទាំងពីរបានសង្កត់ធ្ងន់ថា ការស្តារឡើងវិញ និងការរក្សាខ្សែទូរស័ព្ទទំនាក់ទំនងឱ្យបានច្បាស់លាស់ គឺមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយហានិភ័យនៃការកើនឡើងភាពតានតឹងដោយអចេតនា ឬការយល់ច្រឡំផ្នែកយុទ្ធសាស្ត្រ។
ទោះបីជាការផ្តោតអារម្មណ៍ទៅលើការប្រាស្រ័យទាក់ទងគ្នាក៏ដោយ ក៏កងទ័ពជើងទឹកចិនបានប្រើប្រាស់វេទិកានេះដើម្បីបញ្ជាក់ឡើងវិញនូវគោលនយោបាយតំបន់ដ៏រឹងមាំរបស់ខ្លួនផងដែរ។ ប្រទេសចិនបានថ្លែងយ៉ាងច្បាស់ពីការប្រឆាំងយ៉ាងដាច់អហង្ការចំពោះ «ការរំលោភបំពាន ការញុះញង់ និងការស៊ើបការណ៍ ក៏ដូចជាការយាយីនៅកៀកព្រំដែនណាមួយ ដែលមានគោលដៅលើប្រទេសចិន»៕
អត្ថបទដោយ៖ cambodia-nation-media