ប៉ូលីស​កំពុង​តាម​ប្រមាញ់ជន​សង្ស័យដែលបាន​ប្លន់​ជនជាតិ​តួកគី​តម្លៃ​ប្រហែល 10លាន​បាត​នៅ​ប៉ាតាយ៉ា

 អន្តរជាតិ
 ១៦ មករា ២០២៥
 71
ប៉ូលីស​កំពុង​តាម​ប្រមាញ់ជន​សង្ស័យដែលបាន​ប្លន់​ជនជាតិ​តួកគី​តម្លៃ​ប្រហែល 10លាន​បាត​នៅ​ប៉ាតាយ៉ា ប៉ាតាយ៉ាៈ ប៉ូលីស​កំពុង​តាម​ប្រមាញ់​មនុស្ស​ពីរ​នាក់​ក្នុង​ចំណោម​បី​នាក់​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​ប្លន់​ជនជាតិ​តួកគី​តម្លៃ​ប្រហែល ១០ លាន​បាត​នៅ​ប៉ាតាយ៉ា​កាលពី​ថ្ងៃ​អង្គារ។ យោងតាមប្រភពពត៌មានមួយ ប៉ូលីសបានកំណត់អត្តសញ្ញាណជនសង្ស័យទាំងបីនាក់ក្នុងសំណុំរឿងនេះ ហើយម្នាក់ក្នុងចំណោមពួកគេក៏ជាជនជាតិទួរគីផងដែរ។ ជនសង្ស័យ​ម្នាក់​បាន​ចាក​ចេញពី​ប្រទេស​ថៃ​រួចហើយ​។ ចំណែក​២នាក់​ទៀត​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេសថៃ។ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​ក្នុង​វីដេអូ CCTV ផឹក​ស៊ី​នៅ​ហាង​កាហ្វេ​ក្បែរ​ខុន​ដូ​របស់​ជន​រង​គ្រោះ​នៅ​វេលាម៉ោង​២​រសៀល​ថ្ងៃ​ចន្ទ។ គេ​ឃើញ​ជនសង្ស័យ​ដើរ​សំដៅ​ទៅ​ខុន​ដូ​នៅ​ម៉ោង​២​និង​៥៣​នាទី​រសៀល​ថ្ងៃ​ដដែល ។

អត្ថបទដោយ៖ cambodia-nation-media