សម្លាប់មនុស្ស៨នាក់ និងរបួស១៥នាក់ ករណីអគ្គីភ័យឆាបឆេះផ្សារបន្លែនៅក្នុងប្រទេសចិន

 អន្តរជាតិ
 ០៥ មករា ២០២៥
 62
សម្លាប់មនុស្ស៨នាក់ និងរបួស១៥នាក់ ករណីអគ្គីភ័យឆាបឆេះផ្សារបន្លែនៅក្នុងប្រទេសចិន     ចិន៖ បើតាមការរាយការណ៍ទូរទស្សន៍រដ្ឋ CCTV របស់ចិន នៅថ្ងៃសៅរ៍ម្សិលមិញនេះ បញ្ជាក់ថា៖ ហេតុការណ៍អគ្គិភ័យឆាបឆេះផ្សារបន្លែ ក្នុងខេត្តហឺប៉ី (Hebei) ភាគខាងជើងប្រទេសចិន បានសម្លាប់មនុស្ស ៨នាក់ និងបណ្ដាលឱ្យមនុស្ស ១៥នាក់ផ្សេងទៀតរងរបួស ចំពោះ អ្នករបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ហើយអ្នកទាំងនោះ មិនស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។   សូមបញ្ជាក់ថា៖ ហេតុការណ៍អគ្គិភ័យនេះ ត្រូវអាជ្ញាធរពន្លត់នៅក្នុងរយៈពេលជាងមួយម៉ោង បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅម៉ោងប្រហែល ៨៖៤០នាទីព្រឹក។ បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន កំពុងស៊ើបអង្កេតរកមូលហេតុដែលបង្កឱ្យកើតមានអគ្គិភ័យឆាបឆេះផ្សារបន្លែ មួយនេះ ដោយមិនទាន់ដឹងពីមូលហេតុបណ្តាលមកពីអ្វីច្បាស់នៅឡើយនោះទេ៕

អត្ថបទដោយ៖ cambodia-nation-media