បុរស​ជនជាតិ​ចិនម្នាក់​ បើក​បរបុករះ​រថយន្ត​ជាច្រើន​គ្រឿង​បណ្តាលឲ្យ​ស្លាប់​ម្នាក់​នៅ​ប៉ាតាយ៉ា

 អន្តរជាតិ
 ០៣ មករា ២០២៥
 56
បុរស​ជនជាតិ​ចិនម្នាក់​ បើក​បរបុករះ​រថយន្ត​ជាច្រើន​គ្រឿង​បណ្តាលឲ្យ​ស្លាប់​ម្នាក់​នៅ​ប៉ាតាយ៉ា   (បាងកក)៖ បុរសបង្កមានឈ្មោះ Zhang Yigong ជាជនជាតិចិន អាយុ 39 ឆ្នាំម្នាក់ បានបើករថយន្តម៉ាកតូយ៉ូតា Alphard ទៅបុករថយន្តជាច្រើនដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់និងបួននាក់ទៀតរងរបួសនៅទីក្រុងប៉ាតាយ៉ា កាលពីយប់ថ្ងៃព្រហស្បតិ៍។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៦​នាទី​យប់ នៅ​ផ្លូវ​ទេព​ប្រសិទ្ធ ក្នុង​ស្រុក​បាង​ឡាំ​ង ។ មន្ត្រី​បាន​ឃាត់ខ្លួន​អ្នកបើកបរ​ជនជាតិ​ចិន​នោះ ដើម្បី​ធ្វើតេស្ត​ជាតិ​ស្រវឹង និង​គ្រឿងញៀន​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ រួមមាន​រថយន្ត​៥​គ្រឿង រថយន្ត​តូច​២​គ្រឿង​និង​ម៉ូតូ​៥​គ្រឿង បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​រងរបួស ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ប៉ូលីសនៅកន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា វីដេអូ​សន្តិសុខ​ថត​បាន ​រថយន្ត​របស់​គាត់​ត្រូវ​រថយន្ត Alphard បុក​បណ្តាល​ឲ្យ​ក្រឡាប់ ហើយ ហាង​លក់​ទំនិញ​តាម​ផ្លូវ និង​ផ្ទះ​មួយ​ចំនួន​ក៏​រង​ការ​ខូច​ខាត​ដោយ​សារ​គ្រោះ​ថ្នាក់​នេះ​ដែរ។ សាក្សី​ម្នាក់​បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​រថយន្ត​ធុន​តូច​បើក​ក្នុង​ល្បឿន​លឿន​បាន​បុក​រថយន្ត​ដឹក​ទំនិញ​២​គ្រឿង ហើយ​ព្យាយាម​បើក​រត់​ទៅ​បុក​រថយន្ត​ផ្សេង​ទៀត​តាម​បណ្តោយ​ផ្លូវ ។
បច្ចុប្បន្នប៉ូលីស​ កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​៕
ប្រភព៖ Bangkok Post

អត្ថបទដោយ៖ cambodia-nation-media