សារឆ្នាំថ្មីរបស់ប្រធានាធិបតីចិន ៖ “ប្រជាជនចិនទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់គឺជាគ្រួសារតែមួយ”

នៅក្នុងពិធីជប់លៀងតែចុងឆ្នាំ 2024 ប្រធានាធិបតីចិន Xi Jinping បានប្រាប់គណៈកម្មាធិការជាតិ Politburo ថាប្រទេសនេះ នឹងណែនាំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចសកម្មបន្ថែមទៀតនៅឆ្នាំ 2025។
លោក Xi បានបញ្ជាក់ថា "យើងត្រូវតែបន្តកំណែទម្រង់ឱ្យកាន់តែទូលំទូលាយ ពង្រឹងការបើកចំហនៅកម្រិតខ្ពស់ សម្របសម្រួលកាន់តែប្រសើររវាងការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខ និងអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកាន់តែសកម្ម និងមានប្រសិទ្ធភាព"។

ប្រធានាធិបតីចិន ផ្ញើសារទៅកាន់ប្រជាជនទាំងមូលដើម្បីស្វាគមន៍ឆ្នាំថ្មី2025 ដោយភ្ជាប់និងការអំពាវនាវឱ្យប្រជាជនខិតខំប្រឹងប្រែងដើម្បីយកឈ្នះបញ្ហាដែល ប្រទេសចិនប្រឈមមុខ នឹងស្ថានភាពថ្មីៗមួយចំនួន បញ្ហាប្រឈមពីអស្ថិរភាពខាងក្រៅ និងសម្ពាធក្នុងការផ្លាស់ប្តូរទៅរកកត្តាកំណើនថ្មី។
ប្រទេសចិនមានគោលបំណងសម្រាប់កំណើន GDP ប្រចាំឆ្នាំប្រហែល 5% ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើង 4.8% នៅឆ្នាំនេះ និង 4.5% នៅឆ្នាំ 2025។
លោក Xi ក៏បានសង្កត់ធ្ងន់ អំពីបញ្ហាតៃវ៉ាន់នៅក្នុងសាររបស់លោកថា៖ "ប្រជាជនចិនទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់គឺជាគ្រួសារតែមួយ។ គ្មាននរណាម្នាក់អាចកាត់ផ្តាច់ទំនាក់ទំនងឈាមរបស់យើងបានទេ ហើយពួកគេក៏មិនអាចបញ្ឈប់និន្នាការនៃការបង្រួបបង្រួមជាតិបានទេ"។
ចិនតែងតែចាត់ទុកតៃវ៉ាន់ជាខេត្តដែលកំពុងរង់ចាំការបង្រួបបង្រួម ដោយអះអាងថា ផ្តល់អាទិភាពដល់ការប្រើប្រាស់មធ្យោបាយសន្តិភាព ប៉ុន្តែអាចប្រើកម្លាំងប្រសិនបើចាំបាច់។ យោធាចិនថ្មីៗនេះបានធ្វើសមយុទ្ធយោធាធំៗចំនួនបីនៅជុំវិញកោះតៃវ៉ាន់ចាប់តាំងពីមេដឹកនាំលោក Lai Ching-de ចូលកាន់តំណែងមក៕