អ្នកបង្កើតមាតិកា OnlyFans នៅប្រទេសថៃម្នាក់ ត្រូវបានចាប់ខ្លួនក្រោយពីបែកគំនិតថតវីដេអូអាសអាភាស លក់តាមបណ្តាញសង្គម !
នារីថៃវ័យ៣២ឆ្នាំដែលជាអ្នកបង្កើតមាតិការអាសអាភាសសម្រាប់លក់តាមបណ្តាញសង្គម ក្រោយការប្រកបរបរនេះអស់រយៈពេល៤ឆ្នាំ។ ថ្មីៗនេះត្រូវបានប៉ូលីសប្រឆាំងបទ ល្មើសបច្ចេកវិទ្យារបស់ប្រទេសថៃចាប់ឃាត់ខ្លួន ប្រទេសឃើញថតនៅទីសាធារណៈ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ Khaosod English បានបញ្ចាក់ថា៖ នាងSasithorn រងការចោទ កាន់ពីបទផលិតមាតិកាអាសអាភាសចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា នៅបន្ទប់ជួលរបស់នាងនៅ Soi Suea Yai សង្កាត់ Chatuchak នាទីក្រុងបាងកក។
ខណៈពេលនៃការឃាត់ខ្លួននោះ បន្ទាប់ពីគេប្រទះឃើញថា នាងកំពុងថតមាតិកាអាសអាភាសពេលថ្ងៃ នៅតាមដងផ្លូវសាធារណៈដែលមានលំនៅឋាននៅជុំវិញ។
តាមសេចក្តីរាយការណ៍ នាងSasithorn បានសារភាពថា នាងបានបង្កើតមាតិកាបែបអាសអាភាសនេះសម្រាប់ លក់ឳ្យមនុស្សពេញវ័យអស់រយៈពេល៤ឆ្នាំកន្លងមកហើយ ដោយលក់តាមបណ្តាញសង្គម ឈ្មោះ «OnlyFans» និងគិតប្រាក់ ៩៩បាតក្នុង១ខែសម្រាប់អ្នកចុះឈ្នោះជាសមាជិក។
តាមរយៈការធ្វើបែបនេះ នាងរកប្រាក់ចំណូលជាមធ្យមចំនួន ៥០០០០ បាត (ជិត២០០០ដុល្លារ) ក្នុង១ខែ អត្ថបទដោយ៖ cambodia-nation-media