វ៉ាក់សាំងការពារជំងឺមហារីករបស់រុស្ស៊ី នឹងត្រូវបានផ្តល់ជូនដោយមិនគិតថ្លៃ

 អន្តរជាតិ
 ១៦ ធ្នូ ២០២៤
 68
ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ករណីកើតជំងឺមហារីកបច្ចុប្បន្ននេះមានគ្រប់ៗប្រទេស ហើយជំងឹមហារីកបានឆក់យកជីវិតប្រជាពលរដ្ឋនៅលើសកលលោក  ចំពោះមធ្យោបាយការព្យាបាលមានច្រើនយ៉ាង មិនប្រើនូវថ្នាំគីមីទាំងអស់ដែរ  នៅក្នងវិទ្យាសាស្ត្រលោកគ្រូពេទ្យបានដាក់ឈ្មោះកំណត់ព្យាបាលមានថ្នាំផ្សេងៗគ្នា អ្វីដែលសំខាន់តើមហារីកកំរិតណាសំគាល់ដោយប្រើនូវថ្នាំគីមី? លោកវេជ្ជបណ្ឌិតបានលើកឡើងថាទោះប្រើថ្នាំគីមីក៍មិនខុសពីថ្នាំផ្សេងដែល គឺថាមធ្យោបាយព្យាបាលមានច្រើនយ៉ាងនិងខុសៗគ្នា គឺទាមទាឲ្យគ្រូពេទ្យដាក់ឈ្មោះដោយឡែកៗពីគ្នាងាយស្រួលក្នុងការចង់ចាំខ្លួនឯងនិងងាយស្រួលក្នុងការពន្យល់អ្នកជំងឺនិងក្រុមគ្រួសារអ្នកជំងឺ មុនចាក់ថ្នាំគីមីដើម្បីព្យាបាលជំងឺមហារីក ការចាក់ថ្នាំគីមីគឺទៅតាមមហារីកមួយៗហើយទាក់ទងទៅនិងជំងឺមហារីកនោះជាប្រភេទអ្វី? មានហ្សេនអ្វីទៅប៉ះ ហើយហានិភ័យអ្វីខ្លះនិងកោសិកាមហារីកអ្វីបានធ្វើឲ្យរាលដាល់ពេញក្នុងខ្លួនអ្នកជំងឺបាន លោកវេជ្ជបណ្ឌិតវិទ្យាសាស្រ្តត្រូវទាមទាយកមកវិភាគមុនប្រើថ្នាំគីមី។ ថ្មីៗនេះប្រទេសរុស្ស៊ីបានបង្កើតវ៉ាក់សាំង mRNA របស់ខ្លួនប្រឆាំងនឹងជំងឺមហារីក ដែលវានឹងត្រូវបានចែកចាយដល់អ្នកជំងឺដោយមិនគិតថ្លៃ។ នេះបើយោងតាមអគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រវិទ្យុសកម្មនៃក្រសួងសុខាភិបាលរុស្ស៊ី លោក អង់ដ្រេ កាព្រីន (Andrey Kaprin) បាននិយាយនៅវិទ្យុរ៉ូសស៊ីយ៉ា។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវជាច្រើន។ វាត្រូវបានគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាទូទៅនៅដើមឆ្នាំ២០២៥។ នៅពេលមុននេះ នាយកមជ្ឈមណ្ឌលស្រាវជ្រាវជាតិហ្គាម៉ាឡេយ៉ា (Gamaleya) សម្រាប់រោគរាតត្បាត និងអតិសុខុមជីវសាស្ត្រ លោក អាឡិចសាន់ដឺ ហ្គីនត៍ស្បឺក (Alexander Gintsburg) ការធ្វើតេស្តសាកល្បងមុនគ្លីនិករបស់វ៉ាក់សាំងនេះបានបង្ហាញថា វាទប់ស្កាត់ការវិវត្តនៃដុំសាច់ និងការរីករាលដាលដែលមានសក្តានុពល៕

អត្ថបទដោយ៖ cambodia-nation-media