អាល្លឺម៉ង់ ហាលអាវត្រឹមវគ្គ៣២ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ប៉ារ៉ាហ្គាយ ដោយបាល់ ប៉េណាល់ទី ៤-៣
ដោយ៖ហៀក ឆក(William)
ជារឿងដ៏គួរឱ្យតក់ស្លុត និងសោកសៅបំផុតសម្រាប់អ្នកគាំទ្រក្រុមបាល់ទាត់ឥន្ទ្រីយដែកអាល្លឺម៉ង់ ដែលខកខានឱកាសឡើងទៅវគ្គបន្តនៃការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup2026 បន្ទាប់ពីចាញ់ក្រុមមកពីតំបន់អាម៉េរិកឡាទីន ប៉ារ៉ាហ្គាយ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ Penalties ៤-៣ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
ក្រោយបញ្ចប់ការប្រកួតដ៏ស្វិតស្វាញពេញ ១២០នាទី រវាងក្រុមម្ចាស់ជើងឯក World Cup ឆ្នាំ២០១៤ ឥន្ទ្រីយដែក អាល្លឺម៉ង់ និងក្រុមមកពីតំបន់អាម៉េរិកឡាទីន ប៉ារ៉ាហ្គាយ ដោយរក្សាលទ្ធផលស្មើគ្នា ១-១ ពេលវេលាក៏បានអូសបន្លាយដល់ម៉ោងបន្ថែម ទាត់១១ម៉ែត្រ(Penalties) កាត់សេចក្តីឈ្នះចាញ់។
គ្រាប់បាល់ដំបូង ទាត់ចេញពីខ្សែប្រយុទ្ធរបស់អាល្លឺម៉ង់ Kai Havertz តែក៏ត្រូវសង្គ្រោះបានដោយអ្នកចាំទីរបស់ប៉ារ៉ាហ្គាយ Orlando Gill។ យ៉ាងណាប៉ារ៉ាហ្គាយ ធ្វើបានល្អដោយពុំមានភ្លាត់ស្នៀតសូម្បីម្តងណាឡើយ ដោយឡែក អាល្លឺម៉ង់ ត្រូវខកខានគ្រាប់បាល់ទី២របស់ខ្លួនដោយខ្សែការពារ Jonathan Tah ដែលស៊ុតពុំចំគោលដៅ។
បញ្ចប់ក្នុងលទ្ធផលដ៏គាប់ប្រសើរនេះ ប៉ារ៉ាហ្គាយ គេហក់ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ចំណែក អាល្លឺម៉ង់ ត្រូវហាលអាវជាមួយនឹងក្តីសោកសៅដែលមិនអាចបន្តដំណើរទៅមុខទៀតបាន៕




អត្ថបទដោយ៖ cambodia-nation-media