លោក មីន អោងឡាំងត្រូវបានប្រធានរដ្ឋអាជ្ញាតុលាការ«ឧក្រិដ្ឋកម្មអន្តរជាតិ»ស្នើចេញដីការចាប់ខ្លួន
ក្រោយការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់លោកបានសន្និដ្ឋានថា តុលាការមានហេតុផលសមរម្យជឿជាក់ថា ឧត្តមសេនីយឯក និងជាប្រធានាធិបតីស្តីទី លោក មីន អោងឡាំង Min Aung Hlaing នឹងត្រូវតែប្រឈមនឹងការផ្តន្ទាទោសព្រហ្មទណ្ឌ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ធ្វើទៅលើក្រុមជនជាតិរ៉ូហ៊ីងយ៉ា បើតាមប្រធានរដ្ឋអាជ្ញា ICC ។
សម្រាប់លោក ប្រធានរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ជំរំជនភៀសខ្លួន គូទូប៉ាឡុង(Kutupalong នៅ Cox's Bazar) ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ លោកទទួលបានហេតុផល នឹងភស្តុតាងជាច្រើនដែលអាចរហូតដល់ឈានចាប់ខ្លួនមេដឹកនាំភូមាបាន។
សូមបញ្ជាក់ថា៖ រហូតមកដល់ពេលនេះ មានមនុស្សជិតមួយលាននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចូលទៅក្នុងប្រទេសបង់ក្លាដែស ដែលនៅក្បែរខាងមីយ៉ាន់ម៉ា ដើម្បីគេចចេញពីការសម្លាប់រង្គាលផ្តាច់ជីវិតជនជាតិរ៉ូហ៊ីងយ៉ាក្រោមការដឹកនាំរបស់លោក មីន អោងឡាំង៕
អត្ថបទដោយ៖ cambodia-nation-media