ព្យុះត្រូពិកថ្មី «ហេហ្គូពីត» កកើតឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងជាព្យុះទី៥ ប្រចាំឆ្នាំ២០២៦

 អន្តរជាតិ
 7 ថ្ងៃមុន
 39
នៅព្រឹកថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ នេះ ប្រព័ន្ធសម្ពាធទាបបានវិវត្តទៅជាព្យុះត្រូពិកជាផ្លូវការ ដែលមានឈ្មោះថា «ហេហ្គូពីត» (Hagupit)។ យោងតាមមជ្ឈមណ្ឌលព្រមានព្យុះទីហ្វុងរួមគ្នា (JTWC) ព្យុះនេះមានល្បឿនខ្យល់បក់បោកថេរ ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រជុំកោះនៃប្រទេសហ្វីលីពីន។ នេះគឺជាព្យុះមានឈ្មោះទី៥ ហើយសម្រាប់រដូវកាលឆ្នាំ២០២៦ បន្ទាប់ពីព្យុះ ណូកែន (មករា), ប៉េនញ៉ា (កុម្ភៈ), នូរី (មីនា) និង ស៊ីនឡាគូ (មេសា)។ ការកកើតព្យុះជារៀងរាល់ខែក្នុងរដូវប្រាំងបែបនេះ ត្រូវបានចាត់ទុកជាកំណត់ត្រាប្រវត្តិសាស្ត្រ។ ក្នុងចំណោមនោះ ព្យុះស៊ីនឡាគូ ដែលកកើតកាលពីខែមេសា គឺជាព្យុះដ៏មហាកំណាច និងខ្លាំងក្លាបំផុតប្រចាំឆ្នាំ ២០២៦ គិតមកទល់ពេលនេះ។ ចំពោះឥទ្ធិពលមកលើប្រទេសកម្ពុជា និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដីគោកផ្សេងទៀត ព្យុះហេហ្គូពីតនឹងមិនរងការវាយប្រហារដោយផ្ទាល់នោះទេ។ ទោះជាយ៉ាងណា ព្យុះនេះនឹងជះឥទ្ធិពលលើរបបខ្យល់មូសុងក្នុងតំបន់ ដែលនឹងបង្កឱ្យមានភ្លៀងធ្លាក់ច្រើនជោគជាំ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ។ បច្ចុប្បន្ន អាជ្ញាធរឧត្តុនិយមកំពុងតាមដានការវិវត្តរបស់វាបន្ថែមទៀត តាមរយៈរូប។

អត្ថបទដោយ៖ cambodia-nation-media