កំណើនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាភៀសខ្លួនតាមសមុទ្រកើនឡើងជិត ៩០% គួរឱ្យព្រួយបារម្ភ

 អន្តរជាតិ
 0 ម៉ោងមុន
 2
ចំនួនប្រជាជនរ៉ូហ៊ីងយ៉ាដែលរត់ភៀសខ្លួនតាមផ្លូវសមុទ្រចេញពីប្រទេសបង់ក្លាដែស និងភូមា បានកើនឡើងខ្លាំងរហូតដល់ប្រមាណ ៩០% បើប្រៀបធៀបនឹងឆ្នាំមុន។ យោងតាមរបាយការណ៍របស់អង្គការ Save the Children ដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៣ មេសា បានឱ្យដឹងថា កុមារ និងក្រុមគ្រួសាររបស់ពួកគេត្រូវបានបង្ខំចិត្តប្រថុយជីវិតផ្សងព្រេងក្នុងគ្រោះថ្នាក់នៅលើផ្ទៃសមុទ្រ ដោយសារតែមិនអាចទ្រាំទ្រនឹងស្ថានភាពរស់នៅដែលកាន់តែអត្តខាត់ខ្លាំងនៅក្នុងជំរំជនភៀសខ្លួន។ ជាលទ្ធផលនៃសកម្មភាពភៀសខ្លួនដ៏ប្រថុយប្រថាននេះ ចំនួនអ្នកដែលបានបាត់ខ្លួន និងអ្នកស្លាប់បានកើនឡើងដល់កម្រិតមួយដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។

អត្ថបទដោយ៖ cambodia-nation-media