លោក ដូណាល់ ត្រាំ ចាត់ទុកការរឹបអូសកប៉ាល់របស់អ៊ីរ៉ង់ថាជា «អំពើចោរកម្មសមុទ្រ» និងមិនមែនជាការរំលោភលើបទឈប់បាញ់ឡើយ
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានលើកឡើងថា ដោយសារកប៉ាល់ទាំងនោះមិនមែនជារបស់អាមេរិក ឬអ៊ីស្រាអែល សកម្មភាពដែលប្រើប្រាស់ទូកល្បឿនលឿនបំពាក់អាវុធដើម្បីរឹបអូសនេះ គឺជា «អំពើចោរកម្មសមុទ្រយ៉ាងច្បាស់ក្រឡែត»។ លោកស្រីបានបន្ថែមទៀតថា អ៊ីរ៉ង់បានបាត់បង់ការគ្រប់គ្រងលើច្រកសមុទ្រនោះហើយ ហើយឥរិយាបថរបស់ពួកគេបានប្រែក្លាយពីការមានកងទ័ពជើងទឹកដ៏មានឥទ្ធិពលបំផុតនៅមជ្ឈិមបូព៌ា មកជាការធ្វើសកម្មភាពដូចជាក្រុមចោរសមុទ្រវិញ។ អត្ថបទដោយ៖ cambodia-nation-media