លោក ដូណាល់ ត្រាំ ប្រកាសពន្យារពេលការវាយប្រហារ លើអុីរ៉ង់រយៈពេលពីរសប្តាហ៍ ដើម្បីបើកផ្លូវដល់កិច្ចព្រមព្រៀងសន្តិភាព
យោងតាមប្រភពព័ត៌មាន លក្ខខណ្ឌសំខាន់នៃការផ្អាកនេះគឺអាស្រ័យលើការព្រមព្រៀងរបស់អ៊ីរ៉ង់ក្នុងការបើកផ្លូវទឹកស្ត្រេតហូម៉ូស (Strait of Hormuz) ឱ្យបានពេញលេញ និងមានសុវត្ថិភាពជាបន្ទាន់
។ លោក ត្រាំ បានបញ្ជាក់ថា ការផ្អាកនេះនឹងក្លាយជាការឈប់បាញ់គ្នាទ្វេភាគី ខណៈដែលគោលដៅយោធាភាគច្រើនត្រូវបានសម្រេចរួចរាល់ហើយ
បច្ចុប្បន្ន ភាគីទាំងពីរកំពុងឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែងនៅមជ្ឈិមបូព៌ា ដោយផ្អែកលើសំណើ ១០ ចំណុចដែលទទួលបានពីអ៊ីរ៉ង់
។ លោកប្រធានាធិបតីបានបន្ថែមថា ចំណុចជម្លោះស្ទើរតែទាំងអស់ត្រូវបានព្រមព្រៀងគ្នាហើយ ហើយរយៈពេលពីរសប្តាហ៍នេះនឹងត្រូវប្រើប្រាស់ដើម្បីបញ្ចប់ និងអនុវត្តកិច្ចព្រមព្រៀងជាផ្លូវការ អត្ថបទដោយ៖ cambodia-nation-media