ថៃកោះហៅ អគ្គរដ្ឋទូតអ៊ីរ៉ង់ ក្រោយការវាយប្រហារ លើនាវាបណ្តាល ឱ្យសមាជិកនាវិកថៃ៣នាក់បាត់ខ្លួន

 អន្តរជាតិ
 0 ម៉ោងមុន
 92
លោកPanidol Pachimsawatអ្នកនាំពាក្យរងក្រសួងការបរទេសថៃបាននិយាយថា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១២ខែមីនាឆ្នាំ២០២៦នេះ ក្រសួងការបរទេសថៃ បានអញ្ជើញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសថៃ មកពិភាក្សាដើម្បីស្វែងការពិតនៃបញ្ហាដែលនាវាថៃ ត្រូវបានវាយប្រហារនៅច្រកសមុទ្រHormuz កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២៦ បណ្តាលឱ្យឆេះ និងបាត់ខ្លួនសមាជិកនាវិកថៃ៣នាក់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃទី១២ខែមីនាឆ្នាំ២០២៦។ បន្ទាប់មកនៅពេលល្ងាចថ្ងៃព្រហស្បតិ៍ដដែល រដ្ឋមន្រ្តីក្រសួងការបរទេសថៃនឹងពិភាក្សាតាមទូរសព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសអូម៉ង់ ដើម្បីអរគុណដល់រដ្ឋាភិបាលអូម៉ង់ សម្រាប់ការផ្តល់ជំនួយនិងតាមដានដំណើរការនៃការស្វែងរក សមាជិកនាវិកថៃចំនួន៣នាក់ដែលកំពុងបាត់ខ្លួន៕

អត្ថបទដោយ៖ cambodia-nation-media