លោក ដូណាល់ត្រាំ ចំអកហៅមេដឹកនាំអ៊ីរ៉ង់ថ្មីថា ជាមេដឹកនាំ គីឡូស្រាល
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើរសារឌឺដង និងចំអកលើសមត្ថភាព របស់លោក ម៉ូតាបា ខាមេនី (Mojtaba Khamenei) វ័យ៥៦ឆ្នាំ កូនប្រុសមេដឹកនាំកំពូលអ៊ឺរ៉ង់ ដែលជាបេក្ខភាព មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ ជំនួសឱពុកដែលត្រូវអាមេរិចនិងអ៊ីស្រាអែលសម្លាប់។

ក្នុងសម្ដីយ៉ាងមុតស្រួចលោក ត្រាំ បានចាត់ទុកកូនប្រុសរបស់លោក អាយ៉ាតូឡា អាលី ខាមេនី រូបនេះថា គ្រាន់តែជាអ្នកនយោបាយគីឡូស្រាល និងខ្វះបទពិសោធ ប៉ុន្តែបែរជាមានចរិតងប់ងុលនឹងសង្គ្រាម ដែលអាចធ្វើឱ្យស្ថានភាពតំបន់កាន់តែអាក្រក់៕ អត្ថបទដោយ៖ cambodia-nation-media