កម្តៅកាន់តែខ្លាំង ! លោកត្រាំប្រកាសថា អាចប្រើជម្រើសបញ្ជូនទ័ពជើងគោកវាយអុីរ៉ង់
នេះ ប្រសិនបើចាំបាច់ ដើម្បីសម្រេចគោលដៅយោធា។
ថ្លែងទៅកាន់សារព័ត៌មាន New York Post លោកត្រាំបាននិយាយថា លោកមិនមានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់កម្លាំងទ័ពជើងគោកដូចប្រធានាធិបតីមុនៗនោះទេ ទោះបីជាលោកយល់ថាវា «ប្រហែលជា»
មិនចាំបាច់ក៏ដោយ។
លោកបានសង្កត់ធ្ងន់ថា គោលដៅធំបំផុតគឺការកម្ទេចសមត្ថភាពមីស៊ីល បំផ្លាញកងទ័ពជើងទឹកអ៊ីរ៉ង់ឲ្យខ្ទេចខ្ទី បញ្ឈប់មហិច្ឆតានុយក្លេអ៊ែរ និងផ្តាច់ការផ្តល់មូលនិធិដល់កងទ័ពភេរវករនៅក្រៅប្រទេស។
ចំណែកឯរដ្ឋមន្ត្រីការពារជាតិ លោក Hegseth និងឧត្តមសេនីយ៍ Dan Caine បានសង្កត់ធ្ងន់ថា បេសកកម្មកម្ទេចមហិច្ឆតានុយក្លេអ៊ែរ និងហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ីរ៉ង់ គឺជា «ការងារដ៏លំបាក និងស្មុគស្មាញ» ដែលមិនអាចកំណត់ពេលវេលាច្បាស់លាស់បានឡើយ៕ អត្ថបទដោយ៖ cambodia-nation-media