«អ្នកបន្តវេនត្រកូល Duterte៖ លោកស្រី Sara ប្រកាសបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោត ២០២៨»

 អន្តរជាតិ
 ១៨ កុម្ភៈ ២០២៦
 34
(ម៉ានីល)៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសថាលោកស្រីនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ក្នុងការបោះឆ្នោត នៅឆ្នាំ២០២៨ខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោកស្រី Sara Duterte បានបញ្ជាក់ទៀតថាលោកស្រីសុខចិត្តបូជាជីវិត ថាមពល និងអនាគត ដើម្បីបម្រើប្រទេសជាតិ។ ការស្ទង់មតិបានឱ្យដឹងថាលោកស្រីបានជាប់ចំណាត់ថ្នាក់ ជាបេក្ខជនមាន សក្ដានុពលម្នាក់សម្រាប់ការបោះឆ្នោតប្រធានាធិបតីហ្វីលីពីននៅឆ្នាំ២០២៨។ នៅក្រោមរដ្ឋធម្មនុញ្ញហ្វីលីពីន ប្រធានាធិបតីអាចកាន់តំណែងបានត្រឹមតែមួយ អាណត្តិប៉ុណ្ណោះមានរយៈពេល៦ឆ្នាំ ដែលនេះមានន័យថាប្រធានាធិបតីសព្វថ្ងៃ គឺលោក Ferdinand Marcos Jr មិនអាចឈរឈ្មោះក្នុងការបោះឆ្នោតសាជាថ្មីបាននោះទេ។ គួរបញ្ជាក់ថា លោកស្រី Sara Duterte គឺជាកូនស្រីរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលឥលូវកំពុងជាប់ឃុំនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្នុងទីក្រុងឡាអេ ជុំវិញបទចោទប្រកាន់មនុស្សឃាតពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀនអំឡុងការកាន់អំណាចរបស់លោក៕

អត្ថបទដោយ៖ cambodia-nation-media