ទិដ្ឋភាព ទេសចរចិន កំពុងត្រៀមខ្លួនធ្វើដំណើរទៅក្រៅប្រទេស ក្នុងអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំចិនឆ្នាំនេះ

 អន្តរជាតិ
 7 ថ្ងៃមុន
 18
រូបភាពបង្ហាញ ពីភ្ញៀវទេសចរចិន កំពុងត្រៀមខ្លួនធ្វើដំណើរទៅក្រៅប្រទេស ក្នុងអំឡុង ពេលឈប់សម្រាកបុណ្យចូល ឆ្នាំចិនឆ្នាំនេះ ដែលជាវិស្សមកាលដ៏វែង ដែលមានរយៈពេល ១៥ ថ្ងៃ។ ក្នុងចំណោមគោលដៅពេញនិយមបំផុតមានដូចជា ប្រទេសរុស្ស៊ី អូស្ត្រាលី ថៃ និងកូរ៉េខាងត្បូង។ ប៉ុន្ដែ ប្រទេសជប៉ុន ដែលធ្លាប់តែមានភ្ញៀវទេសចរចិនសម្រុកទៅលេងច្រើននោះ ឥឡូវនេះហាក់បានបាត់បង់ប្រជាប្រិយភាពមួយផ្នែក ក្នុងចំណោមអ្នកទេសចរចិន ដោយសារតែភាពតានតឹងផ្នែកការទូតរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ នាពេលថ្មីៗនេះ។ នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារទេសចរណ៍ចិន និងការចុះផ្សាយរបស់សារព័ត៌មាន Independent របស់អង់គ្លេស។ ប្រភពព័ត៌មានដដែលនេះ បានឱ្យដឹងទៀតថា ប្រទេសចិនរំពឹងថា នឹងការធ្វើដំណើរសរុបចំនួន ៩,៥ ពាន់លានជើង ក្នុងអំឡុងរយៈពេល ៤០ ថ្ងៃ ដែលកើនឡើងពី ៩,០២ ពាន់លាននាក់កាលពីឆ្នាំមុន ខណៈដែលមន្ត្រីរដ្ឋាភិបាលចិន សង្ឃឹមថា វិស្សមកាលដ៏វែងនេះ នឹងជំរុញឱ្យទេសចរកាន់តែច្រើនធ្វើដំណើរក្នុងស្រុក ឬធ្វើដំណើរទៅក្រៅប្រទេស។

អត្ថបទដោយ៖ cambodia-nation-media