ភឿថៃ ប្រកាសគាំទ្រភូមិចៃថៃ បង្កើតរដ្ឋាភិបាលថ្មី

 អន្តរជាតិ
 ១៣ កុម្ភៈ ២០២៦
 30
ទីបំផុត គណបក្សភឿថៃ បានប្រកាសថា ខ្លួនគាំទ្រគណបក្សភូមិចៃថៃ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។ នេះបើតាមការផ្សាយរបស់ Khaosod នៅថ្ងៃសុក្រទី១៣ខែកុម្ភៈឆ្នាំ២០២៦។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯទីស្នាក់ការបក្សភូមិចៃថៃក្នុងទីក្រុងបាងកក លោក Prasert Jantararuangtong អគ្គលេខាធិការបក្សភឿថៃ និយាយថា បក្សភឿថៃ ត្រៀមរួចជា ស្រេចដើម្បីគាំទ្រភូមិចៃថៃ ក្នុងនាមជាបក្សស្នូលក្នុងការបង្កើតរដ្ឋបាលអាណត្តិក្រោយ។ សេចក្តីប្រកាសនេះធ្វើឡើងក្រោយលោក Anutin Charnvirakul មេបក្សភូមិចៃថៃ ជួបពិភាក្សាជាមួយបេក្ខជននាយករដ្ឋមន្ត្រីខាងបក្សភឿថៃលោក Yossanan Wongsa- sawat រួមជាមួយឥស្សរជនជាន់ខ្ពស់មកពីគណបក្សទាំងពីរ៕

អត្ថបទដោយ៖ cambodia-nation-media