អ្នកនាំពាក្យ ក្រសួងការបរទេសចិនលើកសរសើរថៃ ថាបាន«រៀបចំការបោះឆ្នោតសកល»បានល្អ និង រលូន
កុម្ភៈកន្លងទៅ ហើយនាយអានុទីន ទទួលបានការគាំទ្រច្រើន។
តាមរយះអ្នកនាំពាក្យ ក្រសួងការបរទេសចិន រដ្ឋាភិបាលចិនបានប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចរាល់ធ្វើការជាមួយរាជរដ្ឋាភិបាលថ្មីរបស់ថៃ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសពីជំហររបស់ក្រសួងការបរទេសចិនថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំដល់
ប្រទេសថៃ ក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។
បើតាមអ្នកនាំពាក្យរូបនេះ យល់ថា ដំណើរការបោះឆ្នោតសកលនៅប្រទេសថៃ គឺបានរៀបចំដោយរលូន ហើយក្នុងនាមជាអ្នកជិតខាងដ៏ជិតងស្និទ្ធ និង រួសរាយរាក់ទាក់របស់ថៃ ចិនគាំទ្រប្រទេសថៃ ក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និង រក្សាស្ថិរភាព និងការអភិវឌ្ឍ៕ អត្ថបទដោយ៖ cambodia-nation-media