ព្រឹកនេះយន្តហោះយោធាថៃមួយគ្រឿងបានធ្លាក់ក្នុងខេត្តឈៀងម៉ៃ

 អន្តរជាតិ
 ២៩ មករា ២០២៦
 11
ក្តៅៗ មុននេះបន្តិចយន្តហោះកងទ័ពអាកាសថៃមួយគ្រឿង បានធ្លាក់ឆេះម៉ត់ ! នៅមុននេះបន្តិច ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ របាយការណ៍បឋមពីប្រជាជនរស់នៅក្នុងតំបន់ភូមិ​ហួយហ្វាង ឃុំម៉ែសយ ស្រុក​ជុំថង ខេត្តឈៀងម៉ៃ បញ្ជាក់ថាបានទទួលរបាយ ការណ៍អំពីឧប្បត្តិហេតុមួយនេះមានអ្នកបើកយន្តហោះចំនួន ៣ នាក់នៅលើយន្តហោះកងទ័ពអាកាស ។ ក្រោយកើតហេតុ ក្រុមសង្គ្រោះ និងរថយន្តពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុ​ប៉ុន្តែនៅមិនទាន់បញ្ជាក់ពីចំនួនអ្នករបួស និងបាត់បង់ជីវិតនៅឡើយទេ៕

អត្ថបទដោយ៖ cambodia-nation-media