អគ្គីភ័យឆាបឆេះហាងលក់ទំនិញមួយទឹកនៅខេត្តសាមុតប្រាកានទាំងព្រឹកព្រលឹម

 អន្តរជាតិ
 ២៨ មករា ២០២៦
 39
នៅវេលាម៉ោងប្រមាណ ០៥និង ០០នាទី ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ មានអគ្គីភ័យមួយបានឆាបឆេះហាងលក់ទំនិញមួយទឹក ដែលមានទីតាំងស្ថិតនៅផ្លូវសូយខាជុនវីត ឃុំព្រះធាតុ ស្រុកមឿង ខេត្តសាមុតប្រាកាន ប្រទេសថៃ។ អគ្គីភ័យបានឆាបឆេះយ៉ាងខ្លាំង និងឆាប់រហ័ស មានអណ្តាតភ្លើងលេចឡើងខ្ពស់ និងមានសម្លេងផ្ទុះកើតឡើងជាបន្តបន្ទាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតំបន់ជុំ វិញ។ តាមការសន្និដ្ឋានដំបូង គេជឿថា មូលហេតុអគ្គីភ័យអាចបណ្តាលមកពីវត្ថុធាតុងាយឆេះដែលរក្សាទុកនៅក្នុងហាង បណ្ដាលឱ្យការខូចខាតមានទំហំធំ។ បច្ចុប្បន្ន ក្រុមពន្លត់អគ្គីភ័យពីអាជ្ញាធរក្រុង និងតំបន់ក្បែរនោះ បានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់មិនឱ្យអគ្គីភ័យរាលដាលទៅលំនៅដ្ឋាន ប្រជាពលរដ្ឋជិតខាង។ អាជ្ញាធរកំពុងបន្តស៊ើបអង្កេត ដើម្បីកំណត់មូលហេតុពិតប្រាកដ និងវាយតម្លៃការខូចខាតជាក់លាក់៕

អត្ថបទដោយ៖ cambodia-nation-media