ត្រាំប្រកាសចាកចេញពី«WHO»ជាផ្លូវការ ក្រោយចំណាយពេលអស់ជិត៨០ឆ្នាំ

 អន្តរជាតិ
 1 ថ្ងៃមុន
 34
សហរដ្ឋអាម៉េរិកកាលពីល្ងាចថ្ងៃទី ២២ ខែ មករា បានសម្រេចចាកចេញពីអង្កការសុខភាពពិភពលោក (WHO) ជាផ្លូវការបន្ទាប់ពីបានសហការជាមួយគ្នាអស់រយៈពេលជិត ៨០ ឆ្នាំចាប់តាំងពីឆ្នាំ ១៩៤៨ មក។ លោកត្រាំសម្រេចចាកចេញដោយលើហេតុផលថា WHO បានបរាជ័យក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ កូវីដ-១៩ កាលពីដំណាក់កាលដំបូង។ លោកយល់ថា WHO មិនបានផ្តល់ព័ត៌មានឱ្យបានឆាប់រហ័ស និងតម្លាភាពដល់ពិភពលោកនោះទេ មុននឹងសម្រេចចិត្តចាកចេញ អាម៉េរិកក៏ធ្លាប់បានដាក់ឱសានវាទឱ្យ WHO ធ្វើការកែទម្រង់ផ្ទៃក្នុងទ្រង់ទ្រាយធំ ដែលសហរដ្ឋអាម៉េរិកយល់ថា WHO មិនបានធ្វើតាមការទាមទារទាំងនោះ ទើបលោក ត្រាំ សម្រេចចិត្តបញ្ឈប់ការផ្តល់មូលនិធិ និងចាប់ផ្តើមដំណើរការដកខ្លួនជាផ្លូវការ។

អត្ថបទដោយ៖ cambodia-nation-media