មនុស្សជាច្រើនរងរបួស ដោយសារផ្ទុះកាំជ្រួចអបអរឆ្លងឆ្នាំ នៅទីក្រុងបាងកក មនុស្សជាច្រើននាក់បានរងរបួស

 អន្តរជាតិ
 ០២ មករា ២០២៦
 47
បន្ទាប់ពីមានហេតុការណ៍ផ្ទុះកាំជ្រួចបាញ់អបអរថ្ងៃឆ្លងឆ្នាំថ្មី នៅទីក្រុងបាងកក ប្រទេសថៃ។ តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវ Sukhumvit 71 ក្នុងខ័ណ្ឌ Watthana។ ប៉ូលិសបានបញ្ជាក់ថា កាំជ្រួចដែលបណ្តាលឲ្យផ្ទុះនោះ គឺជាកាំជ្រួចខុសច្បាប់ និងគ្មានស្តង់ដាសុវត្ថិភាព។ ការផ្ទុះបានបណ្តាលឲ្យមនុស្សសរុប ៧នាក់រងរបួស ក្នុងនោះ ៤នាក់ត្រូវបានព្យាបាលនៅកន្លែងកើតហេតុ ខណៈ ៣នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ជាមួយគ្នានេះផងដែរ នៅខេត្ត Suphan Buri ប៉ូលិសក៏បានធ្វើការវាយឆ្មក់ចូលកន្លែងផលិតកាំជ្រួចខុសច្បាប់មួយ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរឹបអូស ម្សៅសម្រាប់ធ្វើកាំជ្រួចជាង ២០០ លីត្រ។ ការវាយឆ្មក់នេះ ត្រូវបានធ្វើឡើង ដោយសារពលរដ្ឋមានការព្រួយបារម្ភថា ប្រសិនបើមិនមានចំណាត់ការជាបន្ទាន់ទេ កន្លែងនោះអាចនឹងផ្ទុះនៅថ្ងៃណាមួយ បង្កហានិភ័យដល់អាយុជីវិតមនុស្សយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទដោយ៖ cambodia-nation-media