Amazon ប្រកាសប្រមូលរថយន្តវៃឆ្លាត Zoox ជាង ៣០០គ្រឿងវិញជាបន្ទាន់ ក្រោយរកឃើញបញ្ហាបច្ចេកទេសដែលអាចបង្កគ្រោះថ្នាក់
តាមការបញ្ជាក់របស់ NHTSA កំហុសបច្ចេកទេសនេះអាចបង្កហានិភ័យខ្ពស់ ដោយសាររថយន្ត Zoox «អាចបើកឆ្លងកាត់ខ្សែបន្ទាត់លឿងពាក់កណ្តាលផ្លូវ ហើយបើកចូល ឬ
ទៅឈប់នៅពីមុខយានយន្តដែលកំពុងបើកបញ្ច្រាសទិសគ្នា» ដែលជាហេតុនាំឱ្យងាយនឹងកើតមានគ្រោះថ្នាក់ចរាចរណ៍បំផុត។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនបានបញ្ចេញការធ្វើបច្ចុប្បន្នភាពប្រព័ន្ធបញ្ជាថ្មីជូនអតិថិជនដោយមិនគិតថ្លៃ។
គួររំលឹកថា នេះមិនមែនជាលើកទីមួយទេដែល Zoox ជួបបញ្ហា ដោយកាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុនធ្លាប់បានប្រមូលរថយន្ត ២៧០ គ្រឿងមកកែសម្រួលម្ដងរួចមកហើយ ដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកថ្មើរជើង។ ទោះជាយ៉ាងណា ទីភ្នាក់ងារ NHTSA ក៏ធ្លាប់បានបញ្ជាក់កាលពីខែសីហាថា រថយន្ត Zoox នៅតែត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងកម្រិតសាកល្បងបង្ហាញ បន្ទាប់ពីការស៊ើបអង្កេតលើបទដ្ឋានបច្ចេកទេសត្រូវបានបញ្ចប់៕ អត្ថបទដោយ៖ cambodia-nation-media