ចិនអំពាវនាវជាលើកទី២ ឲ្យមានការអត់ធ្មត់ខ្ពស់បំផុត ក្នុងជម្លោះកម្ពុជា-ថៃ
ការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃដែលកំពុងបន្ត។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនាថ្ងៃចន្ទទី១៥ខែធ្នូឆ្នាំ២០២៥ ហើយត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua។
នេះគឺជាលើកទីពីរហើយ ដែលមហាយក្សអាស៊ីមួយនេះបានធ្វើការអំពាវនាវ ឲ្យកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ និងការពារការកើនឡើងនៃជម្លោះបន្ថែមទៀត បន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើងសាជាថ្មីកាលពីថ្ងៃទី៧ធ្នូតាមបណ្តោយព្រំដែនរួមប្រវែងជាង៨០០គីឡូម៉ែត្រ។
កាលពីសប្ដាហ៍មុន លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេស ធ្លាប់បានលើកឡើងម្ដងរួចមកហើយថា ទីក្រុងប៉េកាំងកំពុងតាមដានយ៉ាងដិតដល់លើស្ថានភាពនេះ ដោយ
អះអាងថា «ក្នុងនាមជាមិត្ត និងជាប្រទេសជិតស្និទ្ធជាមួយទាំងកម្ពុជា និងថៃ ប្រទេសចិនសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ភាគីទាំងពីរនឹងជៀសវាងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ»។ លោកបានបន្ថែមថា ប្រទេសចិន «នឹងបន្តដើរតួនាទីស្ថាបនា ក្នុងការបន្ធូរបន្ថយភាពតានតឹង និងធ្វើឲ្យស្ថានការណ៍ចុះត្រជាក់តាមមធ្យោបាយផ្ទាល់ខ្លួន» ដោយមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ៕ អត្ថបទដោយ៖ cambodia-nation-media