ដូណាល់ ត្រាំ ធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីកំណត់ទំនាក់ទំនងទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីថ្មី
នៅថ្ងៃសៅរ៍ លោកស្រី Takaichi និងលោក ដូណាល់ ត្រា បានជួបគ្នា តាមទូរស័ព្ទមួយភ្លែត ហើយបានប្រាប់អ្នក យកព័ត៌មានបន្ទាប់ពីនោះថា ពួកគេមាន ចំណាប់អារម្មណ៍វិជ្ជមានចំពោះគ្នាទៅវិញទៅមក នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោកបានលើកឡើងថា «ខ្ញុំគិតថា លោកស្រីនឹងក្លាយជាមនុស្សដ៏អស្ចារ្យ។ លោកស្រីគឺជាមិត្តដ៏អស្ចារ្យរបស់លោក អាបេ ដែលជាបុរសដ៏អស្ចារ្យម្នាក់។ ដូចដែលអ្នកបានដឹងហើយថា លោកនាយករដ្ឋមន្ត្រី អាបេ គឺជាមិត្តដ៏អស្ចារ្យរបស់ខ្ញុំ លោក ចូលចិត្តលោកស្រីខ្លាំងណាស់ ហើយលោកស្រីក៏ចូលចិត្តលោក ខ្លាំងដូចគ្នា ដូច្នេះនោះជាសញ្ញាល្អ ខ្ញុំទន្ទឹងរង់ចាំជួបលោកស្រី»។
គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ដែលត្រូវបានបាញ់សម្លាប់ក្នុង អំឡុងពេលថ្លែងសុន្ទរកថា ឃោសនាបោះឆ្នោតក្នុងឆ្នាំ ២០២២ បានបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនជិតស្និទ្ធជាមួយលោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលកាន់តំណែង ប្រធានាធិបតីដំបូងរបស់លោក៕ អត្ថបទដោយ៖ cambodia-nation-media