ប្រធានាធិបតីកូរ៉េខាងត្បូងនឹងជួបពិភាក្សា ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ីខាងមុខនេះ

 អន្តរជាតិ
 ២៤ តុលា ២០២៥
 40
លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង នឹងជួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នាថ្ងៃ២៧ ខែតុលាឆ្នាំ២០២៥ ដើម្បីពិភាក្សា អំពីភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រជាជាតិទាំងពីរ និងបញ្ហាមួយចំនួនទៀត រួមទាំងឧក្រិដ្ឋកម្មបោកប្រាស់តាមអ៊ីនធឺណិតផងដែរ។ លោក Lee នឹងធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃ ទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​នៅ​ក្នុងតំបន់អាស៊ី​អាគ្នេយ៍​ ចាប់​តាំង​ពី​បានចូល​កាន់​តំណែង​កាលពីខែ​មិថុនា​មក។ នេះបើយោងតាសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Yunhap៕

អត្ថបទដោយ៖ cambodia-nation-media