អនុធិន នាយករដ្ឋមន្រ្តីកញ្ឆា បញ្ជាក់យ៉ាងច្បាស់ថារដ្ឋាភិបាល៤ខែ របស់លោកបានអនុម័តគម្រោងសាងសង់របងព្រំដែនកម្ពុជាសៀមទាំងអស់
កណ្តុរ អនុធិន នាយករដ្ឋមន្រ្តីកញ្ឆា បានចុះមូលដ្ឋានខេត្តសុរិន្រ្ទ ព្រមទាំងបញ្ជាក់យ៉ាងច្បាស់ថារដ្ឋាភិបាល៤ខែ

របស់លោកបានអនុម័តគម្រោងសាងសង់របងព្រំដែនកម្ពុជាសៀមទាំងអស់ដែលគ្រោងថវិកាអស់ប្រមាណជាង ៤ពាន់លានបាត (ជាង១២៤លានដុល្លារ)ដោយភាគីទាហានជាអ្នកទទួលបន្ទុកកំណត់ទីតាំង បោសសម្អាត និងសាងសង់។

ក្រុមពួកជ្រុលនិយមបានផ្តល់យោបល់ថាត្រូវតែធ្វើរបងបេតុងមានបន្លាលួសពីលើ និងប៉មការពារដោយមានបំពាក់ដោយ កាំភ្លើងយន្តផងដែរ។

រីឯនៅខេត្តស្រះកែវឯណោះវិញ អាជ្ញាធរកំពុងត្រៀមកម្លាំងដើម្បីអនុវត្តតាមច្បាប់ព្រៃឈើរបស់ពួកវាដែលបានដាក់ឱសានវាទនាថ្ងៃទី០៣ ខែតុលានេះឲ្យរុះរើបណ្តាផ្ទះសំបែងរបស់ប្រជាពលរដ្ឋខ្មែរដែលវាចោទថាសង់នៅលើដីវាក្នុងភូមិជោគជ័យ ហើយនៅភូមិព្រៃចាន់គឺឱសានវាទថ្ងៃទី១០។
អត្ថបទដោយ៖ cambodia-nation-media