ប្រទេសសមាជិក អង្គការទេសចរណ៍សហប្រជាជាតិ រួមគ្នាបញ្ជាក់ឆន្ទៈក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្រិតតំបន់ និងពិភពលោក

 អន្តរជាតិ
 ២៩ កញ្ញា ២០២៥
 74

ប្រទេសសមាជិកអង្គការទេសចរណ៍សហប្រជាជាតិ រួមគ្នាបញ្ជាក់ឆន្ទៈក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្រិតតំបន់ និងពិភពលោក តាមរយៈការស្វែងរកយុទ្ធសាស្ត្ររួមដើម្បីកំណត់អនាគតទេសចរណ៍សកលប្រកបដោយចីរភាព ជាពិសេសនៅក្នុងបរិបទបរិវត្តកម្មឌីជីថល។

សន្និសិទទេសចរណ៍ពិភពលោកឆ្នាំ២០២៥ បានរៀបចំឡើង នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី ក្នុងគោល បំណង

ផ្តល់ជាវេទិកាជូនប្រធានស្ថាប័នទេសចរណ៍ ទាំងផ្នែកសាធារណៈ ឯកជន និងអ្នកជំនាញកម្រិតអន្តរជាតិ មកពីជុំវិញពិភពលោក ក្នុងការពិភាក្សា, ការផ្លាស់ប្តូរទស្សនៈប្រកបដោយការស្ថាបនាលើការអភិវឌ្ឍវិស័យទេសចរណ៍ និង

ការកំណត់អនាគតវិស័យទេសចរណ៍សកលប្រកបដោយចីរភាព នៅក្នុងបរិបទបរិវត្តកម្មឌីជីថល និងការវិវត្តឆាប់រហ័សនៃឧស្សាហកម្មទេសចរណ៍តំបន់ និងពិភពលោក។ ក្នុងន័យនេះ ដើម្បីសម្រេចបាននូវចក្ខុវិស័យដ៏មានសារៈសំខាន់នេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន រដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ សហគមន៍ប្រជាពលរដ្ឋមូលដ្ឋាន និងការចូលរួមពីបុគ្គលម្នាក់ៗផងដែរ។

អត្ថបទដោយ៖ cambodia-nation-media