ក្រុមហ៊ុនអាកាសចរវៀតណាម Vietjet ស្វាគមន៍យន្តហោះ Boeing ដំបូងបង្អស់របស់ខ្លួន
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet បាធ្វើពិធីអបអរសាទរនៃការបញ្ជាទិញយន្តហោះប្រភេទ Boeing 737-8

ជាលើកដំបូងរបស់ខ្លួនរួមទាំងយន្តហោះ ដែលបានបញ្ជាទិញចំនួន២០០ គ្រឿងដែលមានតម្លៃសរុបរហូតដល់៣២ ពាន់លានដុល្លារពីក្រុមហ៊ុន Boeing ដែលជាក្រុមហ៊ុនផលិតយន្តហោះឈានមុខគេរបស់ពិភពលោក។

ពិធីនេះបានប្រព្រឹត្តទៅប្រកបដោយកិត្តិយសដ៏ថ្លៃថ្លានៅមជ្ឈមណ្ឌលដឹកជញ្ជូនរបស់ក្រុមហ៊ុនBoeing នៅទីក្រុង

Seattle រដ្ឋ Washington ដោយមានការចូលរួមជាកិត្តិយសពីប្រធានាធិបតីវៀតណាមលោក Luong Cuong មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ និងដៃគូអាជីវកម្មសំខាន់ៗជាច្រើនរូបផងដែរ៕
អត្ថបទដោយ៖ cambodia-nation-media