វៀតណាមដាក់បញ្ចូល«ភាសាខ្មែរ»ក្នុងកម្មវិធីអប់រំរបស់ខ្លួន

 អន្តរជាតិ
 ១៦ កញ្ញា ២០២៥
 40

រដ្ឋមន្ត្រីក្រសួងអប់រំវៀតណាម លោក Nguyen Kim Son បានប្រកាសថាវៀតណាមនឹងដាក់បញ្ចូលភាសាខ្មែរក្នុងកម្មវិធីសិក្សា និងអប់រំចូលក្នុងប្រទេសរបស់ខ្លួនក្នុងឆ្នាំសិក្សាឆ្នាំ ២០២៨ ខាងមុខនេះដោយក្នុងឆ្នាំ ២០២៦ ភាសាឡាវ និង ឥណ្ឌូនេស៊ី នឹងត្រូវបានដាក់បញ្ចូលមុនគេក្រោយមកមានភាសាខ្មែរ និងថៃនិងត្រូវដាក់បញ្ចូលក្នុងឆ្នាំ ២០២៨ ជាមួយគ្នា។

នេះបើយោងតាមការចេញផ្សាយដោយកាសែតវៀតណាម VNExpress។ជាការឆ្លើយតបជាមួយនឹងការពង្រឹងភាសាអន្តរជាតិក្នុងចន្លោះឆ្នាំ ២០២៦-២០៣៥ ដែលបានប្រកាសកាលពីចុងសប្តាហ៍មុនដោយក្រសួងអប់រំវៀតណាមគ្រោងនឹងដាក់បញ្ចូលភាសាខ្មែរនៅឆ្នាំ ២០២៨ និងភាសាថៃ ដើម្បីពង្រឹងការអប់រំផ្នែកភាសាក៏ដូចជាកិច្ចព្រមព្រៀងជាមួយនឹងប្រទេសជិតខាងខ្លួន៕


អត្ថបទដោយ៖ cambodia-nation-media