មីស៊ីលអន្តរទ្វីបរបស់ចិន DF-41 ដែលអាចបាញ់បានចម្ងាយរហូតដល់ 15000 គីឡូម៉ែត្រ និងជាប្រភេទមីស៊ីលដ៏ទំនើបមួយរបស់ចិន

 អន្តរជាតិ
 ០៨ កញ្ញា ២០២៥
 51

ក្នុងដំណើរព្រុះហយាត្រាកាលពីថ្ងៃ 3 កញ្ញា 2025 ចិនបានបង្ហាញនូវកម្លាំងសាចើដុំយោធាយ៉ាងខ្លាំងខ្លាដែលបានផ្ញើរទៅកាន់ប្រទេសលោកខាងលិចជាពិសេសសហរដ្ឋអាមេរិក ដែលថា ចិននិងងាយដូចដែលអាមេរិកគិតថា ងាយស្រួលឡើយ។


ចិនបានអភិវឌ្ឍវិស័យការពារជាតិបានយ៉ាងឆាប់រហ័ស គិតត្រឹមឆ្នាំ 2025 ចិនបានផលិតនូវយន្តហោះចម្បាំង J 10 C 20 C ជាយន្តហោះចម្បាំងជំនាន់ទី5 ដែលមានសមត្ថភាពបំបាំងកាយ និងមានបច្ចេកវិទ្យាទំនើប។
📢នាវាផ្ទុកយន្តហោះ នាវាមុជទឹកនុយក្លេអ៊ែរប្រភេទ Type 094 (Jin-class) ដែលត្រូវបានបំពាក់ដោយមីស៊ីលផ្លោង JL-2។ នាវាមុជទឹកទាំងនេះអាចបាញ់មីស៊ីលពីក្រោមទឹកបាន ដែលធ្វើឱ្យពួកវាពិបាកនឹងចាប់សញ្ញា និងជាផ្នែកដ៏សំខាន់នៃសមត្ថភាពវាយបកនុយក្លេអ៊ែររបស់ចិន។ លើសពីនេះទៅទៀត ចិនក៏កំពុងអភិវឌ្ឍមីស៊ីលជំនាន់ក្រោយគឺ JL-3 ដែលត្រូវបានគេជឿថាមានចម្ងាយបាញ់បានឆ្ងាយជាង។ ឧបករណ៏ឈ្លបយកការណ៏ បច្ចេកវិទ្យា ជាដើម។


DF 41 មានប្រវែង ប្រមាណ 22ម៉ែត្រ អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់ ប្រមាណ 10គ្រាប់បានក្នុងពេលតែមួយ ដែលក្បាលគ្រាប់នីមួយៗអាចបាញ់ទៅកាន់គោលដៅផ្សេងៗគ្នាក្នុងពេលតែមួយ។ ចិនមានសមត្ថភាពក្នុងការដាក់ក្បាលគ្រាប់នុយក្លែអែតាមនាវាមុជទឹកហើយបច្ចុប្បន្នពួកគេកំពុងបន្តធ្វើទំនើបកម្មឧបករណ៍ទាំងនោះថែមទៀត។

អត្ថបទដោយ៖ cambodia-nation-media