ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមអបអរខួប10ឆ្នាំ នៃការចុះល្បែងទាញព្រ័ត្រ ក្នុងបញ្ជីរួមគ្នានៃមត៌កវប្បធម៌អរូបិយ របស់មនុស្សជាតិ

 អន្តរជាតិ
 ១៨ មេសា ២០២៥
 42
នាទីក្រុងដាងជីនសាធារណៈរដ្ឋកូរ៉េ។ឯកឧត្ដម ឈុំ ម៉េងហុង អគ្គនាយកបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៍និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូ និងក្រុមការងារចូលរួមកម្មវិធីអបអរខួប10ឆ្នាំ នៃការចុះល្បែងទាញព្រ័ត្រនេះនាក្រុងដាងជីន សាធារណៈរដ្ឋកូរ៉េ។ ពិធីអបអរខាងលើក៏មានការចូលរួមដោយតំណាងសហគមន៍ទាញព្រ័ត្ររបស់រដ្ឋភាគីទាំង4 ដូចជាកូរ៉េ កម្ពុជា ហ្វីលីពីន និងវៀតណាមផងដែរ ក្នុងនោះកម្ពុជាមានតំណាងសហគមន៍ចំនួន2 គឺសហគមន៍កំពុងកុង ខេត្តកណ្តាល ចំនួន2រូប តំណាងសហគមន៍កំពុងក្តី ខេត្តសៀមរាបចំនួន1រូប និងក្រុមល្ខោនខោលវត្តស្វាយអណ្តែតចំនួន6រូប ចូលរួមសម្តែង និងផ្សព្វផ្សាយមត៌កវប្បធម៌អរូបិយកម្ពុជា។

អត្ថបទដោយ៖ cambodia-nation-media