ទូរទស្សន៍រដ្ឋ CCTV របស់ចិនបញ្ចេញសេចក្តីថ្លែងការណ៍ដ៏ក្តៅគគុករបស់ក្រសួងពាណិជ្ជកម្មថា៖

 អន្តរជាតិ
 ០៩ មេសា ២០២៥
 93
ចិននឹងតស៊ូឲ្យដល់ទីបញ្ចប់ជាមួយលោក Donald Trump លើពន្ធទៅមក៥០% ឬ Reciprocal Tariffs ប្រទេសចិនបាននិយាយនៅថ្ងៃអង្គារថាខ្លួននឹង "ប្រយុទ្ធដល់ទីបញ្ចប់" និងចាត់វិធានការប្រឆាំងនឹងសហរដ្ឋអាមេរិកដើម្បីការពារផលប្រយោជន៍របស់ខ្លួន បន្ទាប់ពីប្រធានាធិបតី Donald Trump បានគំរាមយកពន្ធបន្ថែមពីប្រទេសខ្លួនរហូតដល់ទៅ៥០% លើការនាំចូលផលិតផលនានាពីប្រទេសចិន។ យោងតាមសេចក្តីថ្លែងការណ៍និងប្រកាសដោយទូរទស្សន៍រដ្ឋ CCTV បានឲ្យដឹងថារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិននឹងដាក់សម្ពាធទៅកាន់សហរដ្ឋអាមេរិកវិញលើអ្វីដែលពួកគេហៅថា "ពន្ធទៅវិញទៅមក ឬ Reciprocal Tariffs មកលើប្រទេសចិនរបស់រដ្ឋការ លោក Trump គឺ គ្មានមូលដ្ឋានច្បាស់លាស់ទាំងស្រុង និងជាការអនុវត្តផែនការបែបគំរាមកំហែងជាឯកតោភាគីតែប៉ុណ្ណោះ ។ ប្រទេសចិនបានសម្រេចយកពន្ធដោយសងសឹកទៅវិញដែរ ហើយក្រសួងបានណែនាំនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ខ្លួនថា នឹងមានទំនិញច្រើនជាងនេះទៀតដែលចិនគ្រោងគៀបពីអាម៉េរិកវិញ។ យោងតាមសេចក្តីថ្លែងការណ៍ដែលបានអាននោះបានបញ្ជាក់ថា "វិធានការតបតដែលចិនបាននឹងកំពុងធ្វើគឺសំដៅលើកិច្ចការពារអធិបតេយ្យភាព ការពារសន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន និងរក្សាសណ្តាប់ធ្នាប់ពាណិជ្ជកម្មជាអន្តរជាតិមកកាន់សភាពធម្មតាវិញ។ អ្វីៗគឺត្រូវតែស្របច្បាប់ទាំងស្រុងរវាងគ្នាទៅវិញទៅមក ។ ការគំរាមកំហែងរបស់លោក Trump កាលពីថ្ងៃច័ន្ទកន្លងទៅដោយដាក់ពន្ធបន្ថែមលើប្រទេសចិនបានធ្វើឱ្យមានក្តីព្រួយបារម្ភថ្មីៗ ដោយការជម្រុញរបស់លោកដែលធ្វើឡើងគឺដើម្បីឱ្យមានតុល្យភាពសេដ្ឋកិច្ចពិភពលោកឡើងវិញ និង រកប្រយោជន៍មកសងប្រជាជនអាមេកាំងវិញនោះ គឺមិនត្រឹមត្រូវទាំងស្រុងឡើយ ប៉ុន្តែផ្ទុយទៅវិញវាអាចនឹងបង្កើនសង្គ្រាមពាណិជ្ជកម្មយ៉ាងបំផ្លិចបំផ្លាញផ្នែកហិរញ្ញវត្ថុទៅវិញនោះទេ។ ទីផ្សារភាគហ៊ុនពីទីក្រុងតូក្យូទៅកាន់ញូវយ៉កកាន់តែមិនស្ថិតស្ថេរ ដោយសារសង្គ្រាមពន្ធដារកាន់តែខ្ពស់ និងអាក្រក់ទៅៗ។ ការគំរាមកំហែងរបស់លោក Donald Trump បានកើតឡើងច្រើនដង និងបន្ទាប់មកប្រទេសចិនបាននិយាយថា ខ្លួននឹងសងសឹកប្រឆាំងនឹងពន្ធរបស់សហរដ្ឋអាមេរិកដែលលោកបានប្រកាសកាលពីសប្តាហ៍មុនដូចគ្នា៕

អត្ថបទដោយ៖ cambodia-nation-media