ខ្យល់ព្យុះដ៏កាចសាហា.វវាយប្រ.ហារប្រទេសថៃបណ្តាលឱ្យបង្គោលភ្លើងជាច្រើនដើមបាក់រលំសង្កត់រថយន្ត និងផ្ទះសម្បែង
ខេត្តណាខនប៉ាធុម ក៏រងការវាយប្រ.ហារពីខ្យល់ព្យុះដែរ កាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ខ្យល់ព្យុះដ៏សាហា.វបានបោកបក់មកលើខេត្តនេះបណ្តាលឱ្យបង្គោលភ្លើងចំនួន១៨ដើមបាក់រលំ ក្នុងនោះបង្គោលភ្លើងខ្លះបាក់សង្កត់លើរថយន្តកំពុងបើកបរនៅតាមផ្លូវ បង្គោលភ្លើងខ្លះទៀតបាក់សង្កត់លើដំបូលផ្ទះពលរដ្ឋជាច្រើនខ្នងនៅតាមផ្លូវ បណ្តាលឱ្យដាច់អគ្គិសនី និងមនុស្សរងរបួសធ្ងន់-ស្រាល ៣នាក់ ។ អត្ថបទដោយ៖ cambodia-nation-media