
ខ្សែការពារតំបន់កណ្តាលដ៏រឹងមាំ Virgil van Dijk ប្រធានក្រុមហង្សក្រហមLiverpool បានហៅខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Michael Owen ថាជាវីរៈបុរសរបស់ Liverpool នៅមុខទូរទស្សន៍ក្នុងបទសម្ភាសន៍ក្រោយបញ្ចប់ការប្រកួត ដោយបានយកឈ្នះលើក្រុមភ្ញៀវ Everton នាជំនួប Merseysidederby។
Liverpool បានយកឈ្នះលើ Everton ១-០ យ៉ាងលំបាកមុនបន្តទៅរកគោដៅនៃការលើកពាន Premier League។ ការប្រកួតរវាងម្ចាស់ផ្ទះហង្សក្រហម Liverpool និងភ្ញៀវ Everton ធ្វើឱ្យអ្នកគាំទ្របង្ហាញការមិនសប្បាយចិត្តជាមួយនឹងការកាត់សេចក្តីរបស់អាជ្ញាកណ្តាលនៅលើទីលាន Samuel Barrott ដែល
ការប្រកួតនេះត្រូវបានបំផ្លាញដោយការសម្រេចចិត្តចម្រូងចម្រាសរបស់គាត់ ពិសេសគឺការផ្តល់កាតក្រហម ទៅខ្សែការពារ James Tarkowski និងអ្នកចាំទី Jordan Pickford។

ក្រុមរបស់លោក David Moyes បង្ហាញប្រព័ន្ធលេងបានយ៉ាងល្អជាពិសេសគឺតំបន់ការពារនៅខាងក្រោមមានស្ថានភាពរឹងមាំតាន់ ហើយមានឱកាសអាចស៊ុតបញ្ចូលទីបានពីរលើក ប៉ុន្តែការបញ្ចប់ទីរបស់ខ្សែប្រយុទ្ធខាងលើមិនល្អបានធ្វើឱ្យពួកគេចាកចេញពីទឹកដី Anfield ដោយដៃទទេ។
ការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Diogo Jota នៅតង់ទីពីរគឺគ្រប់គ្រាន់សម្រាប់ Liverpool ដើម្បីកក់កៅអីជាម្ចាស់ដំណែងជើងឯកព្រីមៀរលីគ ២០២៤/២០២៥ ព្រោះពួកគេកំពុងតែនាំមុខ ១២ពិន្ទុនៅ Premier League។