ដំណឹងស្វែងរកគ្រួសារលោក Li Rongsheng មកពីភូមិស៊ីនវួយ(Xinwei) តំបន់ជៀនសាន(Jianshan) ឃុំអ៊ីជាវ(Yujiao) ក្រុងជៀយ៉ាង(Jieyang) ខេត្តក្វាងទុង(Guangdong) ប្រទេសចិន ស្វែករកសមាជិកគ្រួសារដែលបានបែកបាក់គ្នាជាច្រើនឆ្នាំនៅប្រទេសកម្ពុជា

 កម្សាន្ត
 ១៦ ឧសភា ២០២៦
 47
ដំណឹង​ស្វែងរក​គ្រួសារ​ ​លោក Li Rongsheng មក​ពី​ភូមិស៊ីនវួយ(Xinwei) តំបន់​ជៀនសាន(Jianshan) ឃុំ​អ៊ីជាវ(Yujiao) ក្រុងជៀយ៉ាង(Jieyang) ខេត្តក្វាងទុង(Guangdong) ប្រទេស​ចិន​ ស្វែក​រក​សមាជិក​គ្រួសារ​ដែល​បាន​បែកបាក់​គ្នា​ជាច្រើន​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា​៖   ជីតាទួត៖ Li Mengqing សមាជិក​គ្រួសារ៖ Li Chuangsong, Li Longsong (និង​កូន​ចៅជំនាន់ក្រោយៗទៀត)   កំណត់ត្រាឯកសារ​ស្រុក​កំណើត៖ លោក Li Mengqing បានចាកចេញ​​ពី​ខេត្តក្វាងទុង(Guangdong) ប្រទេស​ចិន​​ មក​ប្រទេស​កម្ពុជា បន្ទាប់​មក​ក៏​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ព្រមទាំង​បង្កើត​ជា​គ្រួសារ​នៅ​ទីនោះ​។   នៅ​ពេល​នោះ​ កូន​ប្រុស​តូច​របស់​គាត់ឈ្មោះ​​ Li Longchuang រស់នៅ​ឯស្រុកកំណើត​ ហើយ​ឳពុក និង​ កូន​ទាំងពីរ​ក៏​បាន​រស់​នៅ​បែក​គ្នា និង​ បាត់​ដំណឹង​រហូត​មក​។   នៅ​ឆ្នាំ ១៩៩៦ មាន​ជនជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា​ត្រឡប់​មក​ស្រុក​កំណើត​ដើម្បី​ស្វែងរក​គ្រួសារ​ ព្រមទាំង​យក​ប្រាក់​ចំនួន​៥០ដុល្លារអាមេរិក​មក​ ប៉ុន្តែ​ដោយសារ​មិន​មាន​រូបថត​ មិន​អាច​ស្គាល់​គ្នា​បាន​ ក្រោយ​មក​ក៏​បាត់​ដំណឹងម្ដង​ទៀត​។ សព្វថ្ងៃនេះ​ លោក Li Longchuang បាន​ទទួល​មរណភាព​បាត់​ទៅហើយ​ ហើយ​កូន​លោក​លោក​ឈ្មោះ Li Rongsheng បន្ត​ស្វែងរក​គ្រួសារ​ដែល​បាន​បែកបាក់​ជាច្រើន​ឆ្នាំ​មក​នេះ​។   គេដឹងថា​៖ សមាជិក​គ្រួសារ​មួយ​ចំនួន​ប្រហែល​នៅ​តែ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ប្រហែល​អាច​ផ្លាស់​ទី​នៅ​រស់នៅ​ប្រទេស​សឹង្ហបុរី ឬ ប្រទេស​ផ្សេងទៀត​ ផងដែរ​។   ប្រសិន​បើ​លោក​អ្នក​រស់​នៅ​ប្រទេស​កម្ពុជា​ ឬ ធ្លាប់​លឺ​ធ្លាប់​ស្គាល់​៖ Li Mengqing, Li Longsong, Li Chuangsong និង​ គ្រួសារ​ញាតិ​មិត្ត​របស់​ពួកគាត់​ សូម​លោក​អ្នក​ផ្ដល់​ព័ត៌មាន​ ឬ ចែករំលែក​ព័ត៌មាន​នេះ​ ដើម្បី​ឱ្យ​មនុស្ស​កាន់​តែ​ច្រើន​បាន​ឃើញ​។ អាចផ្ញើសារ​មក​ផ្ទាល់​ ឬ សរសេរ​មតិនៅ​ខាងក្រោម​   ប្រហែល​ការ​ចែក​រំលែក​របស់​លោក​អ្នក​ អាច​ធ្វើ​ឱ្យ​គ្រួសារ​មួយ​ជួបជុំ​គ្នា​បាន​វិញ​ សូម​ថ្លែង​អំណរគុណ​មិត្តភក្តិ​ដែល​មាន​ចិត្តសប្បុរស​ទាំងអស់​

អត្ថបទដោយ៖ cambodia-nation-media