ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្តីទីអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃអង្គការ Transform Cambodia

 កម្សាន្ត
 0 ម៉ោងមុន
 33

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្តីទីអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃអង្គការ Transform Cambodia
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីអបអរសាទរខួប ២០ឆ្នាំ នៃអង្គការ Transform Cambodia ដែលត្រូវបានរៀបចំឡើងនៅសាលមហោស្រពកោះពេជ្រ។
នៅក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានអញ្ជើញចូលរួមក្នុងនាមជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីអបអរសាទរនូវសមិទ្ធផល និងការរីកចម្រើនរបស់អង្គការក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ ការប្រារព្ធពិធីខួប ២០ឆ្នាំនេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់អង្គការ Transform Cambodia នៅក្នុងប្រទេសកម្ពុជា។

អត្ថបទដោយ៖ cambodia-nation-media