
នាវាទេសចរណ៍ ឈ្មោះ AZAMARA ONWARD សញ្ជាតិ MALIA ដែលមានប្រវែងបណ្តោយ ជាង១៨០ ម៉ែត្រ ប្រវែងទទឹង ជាង២៨ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វ័យតក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណង មកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។
នាវាទេសចរណ៍នេះ មាននាវិក សរុបចំនួន ៣៨៨ នាក់ (ស្រី ៦២ នាក់) មាន ៣៧ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៦១៦ នាក់ (ស្រី ៣១៣ នាក់) មាន ២២ សញ្ជាតិ។

ចំនួនសញ្ជាតិ ដែលមានភ្ញៀវច្រើនជាងគេ នៅលើនាវានេះ គឺសហរដ្ឋអាមេរិក (២១៤ នាក់) អង់គ្លេស (១២៩) និងអូស្រ្តាលី (១៤៦) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៧:០០ នាទី នៅថ្ងៃដដែល៕