សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

 កម្សាន្ត
 7 ថ្ងៃមុន
 56
អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀនបានរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និង ទិសដៅការងារ ឆ្នាំ២០២៦ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ រយៈពេល២ថ្ងៃ គឺថ្ងៃទី៥ និង ទី៦ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ ពិធីបើកជាផ្លូវការ សន្និបាតខាងលើនេះ បាន​ប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយក​រដ្ឋម​ន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន[អ.ជ.ប.គ.ញ]។ សូមជំរាបថា ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១នេះ និងធ្វើពិធីបិទនារសៀលថ្ងៃទី៦ខែមីនា ឆ្នាំ២០២៦ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រកម្ពុជា៕

អត្ថបទដោយ៖ cambodia-nation-media