ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីតំណាងដ៍ខ្ពង់ខ្ពស់សម្តេចបវរធិបតី អញ្ចើញដឹកនាំកិច្ចពិធីបុណ្យ មាឃបូជា នៅភ្នំព្រះរាជទ្រព្យខេត្តកណ្តាល

 កម្សាន្ត
 ០២ កុម្ភៈ ២០២៦
 21
បុណ្យមាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីនេះ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មា សម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌា កាលពី ៥៨៨ឆ្នាំ មុនគ្រិស្ត សករាជ នាថៃ្ង១៥ កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។ ការប្រារព្ធពិធីបុណ្យ មាឃបូជា នេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំៗ៣គឺ៖ ១- ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន ២- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ ៣- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ.. សម្រាប់ឆ្នាំនេះ ពិធីបុណ្យ មាឃបូជា ប្រព្រឹត្តទៅ នៅថ្ងៃចន្ទ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅបរិវេនភ្នំព្រះរាជទ្រព្យ[ភ្នំ ឧត្តុង្គ] ក្នុងស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីពិធីសាសនាធំ ត្រូវបានធ្វើឡើង នៅភ្នំព្រះរាជទ្រព្យ តែសំរាប់ នៅតាមទីវត្តអារាមនានា ទូទាំងប្រទេស នាថ្ងៃនេះ ក៏មានរៀបចំគ្រឿងរណ្ដាប់ មានផ្កាភ្ញី ទៀន ធូប និងឮតែ សំឡេងសូរស័ព្ទ ព្រះធម៌ ក្នុងការប្រារព្ធពិធីបុណ្យ សាសនា ព្រះពុទ្ធដ៏ធំមួយនេះផងដែរ។ សូមពុទ្ធសាសនិកទាំងឡាយ អញ្ជើញចូលរួមក្នុងពិធីបុណ្យ មាឃបូជា នេះ ដោយសទ្ធាជ្រះថ្លាររៀងៗខ្លួន៕

អត្ថបទដោយ៖ cambodia-nation-media