ផ្ទុះអាវុធក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនបណ្តាលឲ្យស្លា.ប់ប៉ូលីសម្នាក់និងរបួសធ្ង.ន់ម្នាក់
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលដែលសមត្ថកិច្ចបានចុះប្រតិបត្តិការ បង្ក្រាបមុខសញ្ញាដល់ទីតាំងផ្ទះ ជនសង្ស័យស្រាប់ តែជនសង្ស័យបានទាញកាំភ្លើងAK បាញ់រះមកលើសមត្ថកិច្ចបណ្តាលឲ្យស្លាប់នគរបាលម្នាក់និងរបួសធ្ងន់ម្នាក់។
ជនសង្ស័យមានគ្នា០២នាក់ ទី១ឈ្មោះ ថន ឌីណា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបែកចាន ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ និងម្នាក់ទៀតនៅពុំស្គាល់អត្តសញ្ញាណ។
សមត្ថកិច្ច នគរបាលដែលស្លា.ប់មានឈ្មោះ ១: លោក វ.ទោ ហួន សាវ័យ បានបាត់បង់ជីវិត។ ទី២ ឈ្មោះលោក អ.ឯ ទឹម ចាន់នី របួសធ្ងន់។ ក្រោយកើតហេតុ ជនសង្ស័យ(ចំនួន០២នាក់) បានជិះម៉ូតូគេចទៅខាងស្រុកចំការលើ ខេត្តកំពង់ចាមបាត់ ដោយយកទាំងអាវុធK59 (កាំភ្លើងខ្លី) មួយដើម និងទូរស័ព្ទដៃរបស់នគរបាលទៅជាមួយផងដែរ។
ភ្លាមៗនោះកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថយើងកំពុងតាមស្វែងចាប់បង្ក្រាបជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់។
អត្ថបទដោយ៖ cambodia-nation-media