ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ប្រោសព្រះរាជទានអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៩៥៩គ្រួសារ នៅឃុំបុសលាវ

 កម្សាន្ត
 ០៧ តុលា ២០២៥
 121

សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់

និងលោកជំទាវ សុខ នារី ព្រមទាំងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយ និងព្រះរាជ

ទ្រព្យដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ

ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី

គោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ចែកជូនប្រជារាស្ត្រដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៩៥៩គ្រួសារ នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ៕

អត្ថបទដោយ៖ cambodia-nation-media