វិទ្យាស្ថានព្រះកុសុមៈ ផ្តល់អាហា រូបករណ៍១៣៥០កន្លែង ដល់យុវជនក្រីក្រ និងងាយរងហានិភ័យ

 កម្សាន្ត
 ២៨ កញ្ញា ២០២៥
 42

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១​ ៣៥០កន្លែង លើ ៧មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់

ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោល ដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។

មុខជំនាញទាំង៧ នោះ មានជំនាញដូចជា ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការងារកំបោរ, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងពុម្ព, ការដំឡើងសរសៃដែក, និងការងារការ៉ូ។

ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ៕

អត្ថបទដោយ៖ cambodia-nation-media