ប្រទេសជប៉ុន នឹងបញ្ជូនឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គ ដើម្បីបន្ធូរ បន្ថយ ភាពតានតឹង រវាងកម្ពុជា និងថៃ

 កម្សាន្ត
 2 ថ្ងៃមុន
 101

ប្រទេសជប៉ុន នឹងបញ្ជូនឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គ មកទស្សនកិច្ចនៅ ម៉ាឡេស៊ី កម្ពុជា

និងថៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៩ ខែសីហា ដើម្បីពិភាក្សាផ្លាស់ប្ដូរទស្សនៈ (ឈានឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង រវាងកម្ពុជា និងថៃ។

រាជរដ្ឋាភិបាលជប៉ុន ជឿជាក់ថា ទំនាក់ ទំនងល្អរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ថិរ

ភាព និងការអភិវឌ្ឍក្នុងតំបន់ ហើយបាននិងកំពុងធ្វើការ ដើម្បីឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ព្រមទាំងអំពាវនាវឱ្យមានការអនុវត្តដោយប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់៕

អត្ថបទដោយ៖ cambodia-nation-media