កម្ពុជា-ចិន ចុះMoU សម្រាប់ការនាំចេញដំឡូងមីស្ងួតចំនួន ៥០ម៉ឺនតោនទៅទីផ្សារចិន សម្រាប់ឆ្នាំ២០២៥-២០២៦
ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន COFCO Biotechnology Co., Ltd.របស់ចិន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)សម្រាប់ការនាំចេញដំឡូងមីស្ងួតចំនួន ៥០ម៉ឺនតោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦។
ពិធីចុះហត្ថលេខានេះ ធ្វេីឡេីងនៅថ្ងៃទី២១ ខែសីហានេះ រវាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង
លោកអគ្គនាយក Zhou Yijue និងគណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd.។ នេះបេីតាមក្រសួងពាណិជ្ជកម្ម ដែលបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៦ខែនេះ ក្រសួងបានសម្របសម្រួលជំរុញការនាំចេញដំឡូងមីស្ងួតសរុបជាង ៧០ម៉ឺនតោន ទៅកាន់ប្រទេសចិន។
MoU សម្រាប់នាំចេញ ដំទ្បូងមីស្ងួត ៥០ម៉ឺន នៅថ្ងៃនេះ គឺបន្ថែមពីលើ MoU សម្រាប់ការនាំចេញដំទ្បូងមីស្ងួតចំនួន ២០ម៉ឺនតោន ដែលបានចុះហត្ថលេខាក្នុងខែមីនា ឆ្នាំ២០២៥ កន្លងទៅ៕
អត្ថបទដោយ៖ cambodia-nation-media