ប្រមុខការទូតកម្ពុជាពន្យល់ពីការវិវត្តចុងក្រោយនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដល់តំណាង៤២ស្ថានទូត និងតំណាងទីភ្នាក់ងារUN ចំនួន២០
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រិត្តិការអន្តរជាតិ នៃ
ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបប្រជុំជាមួយអង្គទូត និងតំណាងស្ថានទូតចំនួន ៤២ ប្រចាំនៅកម្ពុជា និង
តំណាងទីភ្នាក់ងារអង្គការ សហប្រជាជាតិចំនួន ២០ ដើម្បីពន្យល់ពីការវិវត្តចុងក្រោយ នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ។
នៅក្នុងឱកាសនៃជំនួបនោះ ក៏មានវត្តមានតំណាងស្ថានទូតថៃប្រចាំនៅកម្ពុជា ចូលរួមផងដែរ។
អត្ថបទដោយ៖ cambodia-nation-media